Month – February 2016

Social Health Protection in Partnership with GIZ – Progress Report in Q4, 2015

Since August 2014, BfH in partnership with GIZ, has been successfully implementing CMHEFs (Community Managed Health Equity Funds) in all 43 Health Centers (HCs) of Kep, Kampot, Angkor Chey and Kampong Trach Operational Districts (ODs). The scheme is being managed and funded by local communities, including religious institutions such as pagodas and mosques, with the […]

ស្រុក គិរីវង់៖ ប្រជុំពិភាក្សាអំពីគម្រោងមូលនិធិសមធម៌សហគមន៍ដែលសម្រេចបាន និង ការបង្ហើយការសាងសង់អាគារសម្រាកពេទ្យសម្រាប់ព្រះសង្ឃ Kiriovng District: Meetings to discuss the progress of Community Managed HEF Scheme and finalizing the hospitalization construction for monks

12798980_525627847616906_2943939070175601794_n

នាព្រឹកថ្ងៃទី ២៦ ខែ កុម្ភៈនេះ មានកិច្ចប្រជុំមួយនៅសាលប្រជុំសាលាស្រុកគិរីវង់ រវាងមន្ត្រីសង្ឃ ព្រះចៅអធិការគ្រប់វត្តក្នុងស្រុកគិរីវង់ អាជ្ញាធរស្រុក អង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព ព្រមទាំងថ្នាក់ដឹកនាំសុខាភិបាលស្រុកប្រតិបត្តិគិរីវង់ ។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពន្យល់បន្ថែមអំពីគម្រោងមូលនិធិសមធម៌សហគមន៍ (មសគ.)និងលទ្ធផលដែលសម្រេចបានកន្លងមក ការបំភ្លឺពីបាតុភាពមួយចំនួនពាក់ព័ន្ធនឹងអនុគណចាស់ ព្រមទាំង ពិភាក្សាពីការបង្ហើយការសាងសង់អាគារសម្រាកពេទ្យសម្រាប់ព្រះសង្ឃផងដែរ ។ បន្ទាប់ពីកិច្ចប្រជុំធំនេះ ក៏មានការប្រជុំក្រៅផ្លូវការមួយទៀត រវាងព្រះអនុគណថ្មី មន្ត្រីសង្ឃទាំង៤អង្គ ប្រធានធម្មការនិងសាសនាស្រុក និង លោកអភិបាលស្រុកគិរីវង់ ព្រមទាំងអង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព ដើម្បីពិភាក្សាអំពីមសគ. និង តួនាទីភារកិច្ចរបស់មន្រ្តីសង្ឃ ក៏ដូចជា អាជ្ញាធរពាក់ព័ន្ធ ក្នុងដំណើរការគ្រប់គ្រង មសគ. ដើម្បីធានានិរន្តរភាពយូរអង្វែង ។ ជាលទ្ធផល ព្រះអនុគណថ្មី មន្ត្រីសង្ឃ និង ព្រះចៅអធិការគ្រប់ព្រះអង្គ បានជ្រាបច្បាស់អំពីមសគ. និង បញ្ហាលំបាកមួយចំនួនកន្លងមក ហើយព្រះអង្គពេញព្រះទ័យចំពោះគម្រោងនេះ ព្រមទាំងប្តេជ្ញាបង្កើនការគាំទ្រ និង សហការឲ្យបានកាន់តែខ្លាំងក្លាឡើងថែមទៀត ដែលជាប្រយោជន៍សម្រាប់លើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋក្រីក្រ ជាពិសេសក្រុមជនងាយរងគ្រោះនៅក្នុងតំបន់ ឲ្យបានកាន់តែប្រសើរឡើង ។ ជាចុងក្រោយ ព្រះចៅអធិការ និង មន្ត្រីសង្ឃស្រុកទាំងអស់ ក៏បានប្តេជ្ញាព្រះទ័យឧបត្ថម្ភថវិកាសាងសង់បង្ហើយនូវអាគារសម្រាកពេទ្យសម្រាប់ព្រះសង្ឃឲ្យបានរួចរាល់នៅមុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ […]

Buddhism For Health © 2015 Webmail Login | Website Login