75 poor and vulnerable families, most affected by COVID-19 in Takeo

75 poor and vulnerable families, most affected by COVID-19 in Takeo, received emergency support including food rations, hygiene supplies, and they were also advised regarding the preventive measures against the virus as well as chikungunya disease.

នៅថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២០ មូលនិធិអង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព រួមជាមួួយអាជ្ញាធរ​មូលដ្ឋាន ការិ.ស្រុកប្រតិបត្តិគិរីវង់ ព្រមទាំងសប្បុរសជនមួយចំនួន បានឧបត្ថម្ភជូនគ្រួសារក្រីក្រ ចាស់ជរា ជនពិការ ចំនួន៧៥គ្រួសារ ព្រមទាំងបានអប់រំអំពីអនាម័យបង្ការរោគកូវីដ១៩ និងគ្រុនឈិក ។ ពិធីនេះបានប្រព្រឹត្តឡើងនៅឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ក្រោមអធិបតីភាពរបស់លោកស៊ុត ខុន អភិបាលនៃគណៈអភិបាលស្រុកគិរីវង និងព្រះបទុមរង្សី ខៀវ ខន ប្រធានមូលនិធិព្រះពុទ្ធសាសនាដើម្បីសុខភាព ។

អង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព សូមប្រគេនពរ និងជូនពរ ដល់អាជ្ញាធរមូលដ្ឋាន សប្បុរជនទាំងអស់ ប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ!

Updated: August 6, 2020 — 2:42 pm
Buddhism For Health © 2015 Webmail Login | Website Login