In compliance with the Grant agreement made in February 2019 between the Palladium International, LLC [HP+ project] and BfH, efforts have been made to incorporate HIV/AIDS and TB support into existing 136 CMHEFs across 4 provinces; Battambang (all 5 ODs), Pailin (1 OD), Kampong Cham (4 ODs) and Prey Veng (1 OD). A brief overview […]
2019
Vulnerable people affected by HIV/AIDS outbreak in Roka Commune, Sangker District, Battambang Provincein 2014
[English below] ជនរងគ្រោះពីការផ្ទុះឆ្លងមេរោគអេដស៍ជាច្រើននាក់នៅក្នុងឃុំរកា កាលពីឆ្នាំ២០១៤ កំពុងប្រឈម…. Many vulnerable people affected by HIV/AIDS outbreak in Roka commune in 2014 are facing serious… ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ជាឃុំគោលដៅមួយក្នុងចំណោមឃុំទាំង១៧៦ ក្នុងខេត្តចំនួន៤ ដែលអង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព (BfH) បាននិងកំពុងអនុវត្តគម្រោង ។ ឃុំនេះ មានជនងាយរងគ្រោះច្រើនជាងគេ ជាពិសេសអ្នកផ្ទុកមេរោគអេដស៍មានរហូតទៅដល់២៩៨នាក់ ក្នុងនោះរួមទាំងកុមារតូចៗ មនុស្សពេញវ័យ ចាស់ជរា ព្រមទាំងព្រះសង្ឃជរាផងដែរ ដែលរងគ្រោះពីការផ្ទុះឆ្លងមេរោគអេដស៍ ដែលពួកគេបានអះអាងថាបណ្តាលមកពីគ្រូពេទ្យឯកជនម្នាក់ក្នុងភូមិធ្លាប់បានចាក់ថ្នាំ និងដាក់សេរ៉ូមដល់អ្នកភូមិកាលពីឆ្នាំ២០១៤ ។ បច្ចុប្បន្ន អ្នកបានឆ្លងមេរោគអេដស៍៣២នាក់បានស្លាប់បាត់បង់ជីវិត ហើយសព្វថ្ងៃនេះ អ្នកនៅរស់រានកំពុងប្រឈមបញ្ហាជីវភាពធ្ងន់ធ្ងរ ។ ដោយសារជំនួយខាងក្រៅជួយទៅដល់តំបន់នេះមានការថមថយ គណៈកម្មាធិការមូលនិធិសហគមន៍សង្កែ (មសគ.សង្កែ) ដែលដឹកនាំដោយសហគមន៍មូលដ្ឋាននៅទីនេះ ដោយមានការគាំទ្របច្ចេកទេសពីអង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព ដែលទទួលជំនួយពីគម្រោងគោលនយោបាយសុខភាព (HP+) របស់USAID បានរៀបចំកិច្ចប្រជុំពេញអង្គរបស់មសគ រកា […]
The main strengths of CMHEF
The main strengths of CMHEF: • The governance structure of a CMHEF is composed of a mixed membership, including local authorities, religious leaders, public service providers, and active community members, who also live in the same community together with the poor and vulnerable, with whom they can communicate easily and timely address the barriers to […]
BfH Address in Phnom Penh
District-level Consultative Workshop on inclusion of poor people living with HIV (PLHIV) and Tuberculosis (TB) patients to be Community Managed Equity Fund (CMHEF) beneficiaries.
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ស្រុក ស្តីពីការបន្ថែមក្រុមគោលដៅអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺរបេងក្រីក្រ ជាអ្នកទទួលផលមូលនិធិសមធម៌សហគមន៍(មសគ.) សិក្ខាសាលាខាងលើ មានការចូលរួមយ៉ាងសកម្មពីអាជ្ញាធរពាក់ព័ន្ធ ក្រុមសម្របសម្រួលថ្នាក់ស្រុក និងអង្គការដៃគូក្នុងតំបន់ ដែលសម្របសម្រួលដោយអង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព និងឧត្តម្ភដោយគម្រោងHP+/USAID ។ សិក្ខាសាលានេះបាននិងកំពុងរៀបចំឡើងជាបន្តបន្ទាប់នៅក្នុងកំឡុងខែមីនា-មេសា២០១៩នេះ នៅតាមបណ្តាស្រុករដ្ឋបាលទាំង២១ នៃខេត្ត បាត់ដំបង ប៉ៃលិន កំពង់ចាម និងខេត្តព្រៃវែង ក្នុងគោលបំណងដូចខាងក្រោម៖ ❑ ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធទំនាក់ទំនងរវាងអ្នកពាក់ព័ន្ធនានាក្នុងការគាំទ្រប្រជាពលរដ្ឋក្រីក្រ និងក្រុមងាយរងគ្រោះនៅថ្នាក់ស្រុក ។ ❑ កសាងសមត្ថភាពក្រុមសម្របសម្រួលថ្នាក់ស្រុក និងអ្នកពាក់ព័ន្ធ ក្នុងកិច្ចគាំទ្របច្ចេកទេសដល់មសគ.ធ្វើឲ្យប្រសើរឡើងនូវការប្រើប្រាស់សេវាពីប្រជាពលរដ្ឋក្រីក្រ និងក្រុមងាយរងគ្រោះ ដូចជា ជនចាស់ជរា ជនមានពិការភាព ស្រី្តមានផ្ទៃពោះ កុមារកំព្រា អ្នកមានជំងឺអេដស៍ និងរបេង ។ ❑ បង្កើនសម្ថភាពក្រុមសម្របសម្រួលថ្នាក់ថ្នាក់ស្រុក ក្នុងការដាក់បញ្ចូលមសគ.រួមទាំងសកម្មភាពគាំទ្រអ្នកជំងឺអេដស៏-របេងក្នុងផែនការវិនិយោគឃុំ/សង្កាត់ ។ ❑ បង្កើនការកៀរគរមូលនិធិមសគ. និងធានាការគ្រប់គ្រងឲ្យកាន់តែប្រសើរឡើង ។ District-level Consultative Workshop on inclusion of poor people living with HIV […]
Follow Buddhism for Health