Home

A Success Story of Community Managed Health Equity Fund

SousThoeun

The Community Managed Health Equity Fund (CMHEF) is a self-funded and sustainable social structure established and operating in the catchment area of the local health centre (HC). The governance structure of a CMHEF is composed of a mixed membership, including local authorities, religious leaders, public service providers, and active community members. They raise funds through […]

The Workshop on Sustainability of Community Managed Health Equity Funds (CMHEFs) in Tbong Khmum

21430428_817350091778012_3477098509028040149_n

​ Facebook Page អង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព នៅក្នុងឳកាសសិក្ខាសាលាស្តីពី​ និរន្តរភាពមូលនិធិសមធម៌សហគមន៍ (មសគ.) ដែលបានប្រព្រឹត្តទៅនៅសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី០៤​ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្រោមអធិបតីភាពរបស់ព្រះប្រធានកិត្តិយសអង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព ព្រះមុនីកោសល ឃឹម សន ព្រះរាជាគណៈថ្នាក់ទោ ព្រះមេគណរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្តត្បួងឃ្មុំ ។ Buddhism for Health, on the occasion of the Workshop on Sustainability of Community Managed Health Equity Funds (CMHEFs) held in the provincial hall of Tbong Khmum on 4 September 2017​. It was presided by […]

ស្រុក គិរីវង់៖ ប្រជុំពិភាក្សាអំពីគម្រោងមូលនិធិសមធម៌សហគមន៍ដែលសម្រេចបាន និង ការបង្ហើយការសាងសង់អាគារសម្រាកពេទ្យសម្រាប់ព្រះសង្ឃ Kiriovng District: Meetings to discuss the progress of Community Managed HEF Scheme and finalizing the hospitalization construction for monks

12798980_525627847616906_2943939070175601794_n

នាព្រឹកថ្ងៃទី ២៦ ខែ កុម្ភៈនេះ មានកិច្ចប្រជុំមួយនៅសាលប្រជុំសាលាស្រុកគិរីវង់ រវាងមន្ត្រីសង្ឃ ព្រះចៅអធិការគ្រប់វត្តក្នុងស្រុកគិរីវង់ អាជ្ញាធរស្រុក អង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព ព្រមទាំងថ្នាក់ដឹកនាំសុខាភិបាលស្រុកប្រតិបត្តិគិរីវង់ ។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពន្យល់បន្ថែមអំពីគម្រោងមូលនិធិសមធម៌សហគមន៍ (មសគ.)និងលទ្ធផលដែលសម្រេចបានកន្លងមក ការបំភ្លឺពីបាតុភាពមួយចំនួនពាក់ព័ន្ធនឹងអនុគណចាស់ ព្រមទាំង ពិភាក្សាពីការបង្ហើយការសាងសង់អាគារសម្រាកពេទ្យសម្រាប់ព្រះសង្ឃផងដែរ ។ បន្ទាប់ពីកិច្ចប្រជុំធំនេះ ក៏មានការប្រជុំក្រៅផ្លូវការមួយទៀត រវាងព្រះអនុគណថ្មី មន្ត្រីសង្ឃទាំង៤អង្គ ប្រធានធម្មការនិងសាសនាស្រុក និង លោកអភិបាលស្រុកគិរីវង់ ព្រមទាំងអង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព ដើម្បីពិភាក្សាអំពីមសគ. និង តួនាទីភារកិច្ចរបស់មន្រ្តីសង្ឃ ក៏ដូចជា អាជ្ញាធរពាក់ព័ន្ធ ក្នុងដំណើរការគ្រប់គ្រង មសគ. ដើម្បីធានានិរន្តរភាពយូរអង្វែង ។ ជាលទ្ធផល ព្រះអនុគណថ្មី មន្ត្រីសង្ឃ និង ព្រះចៅអធិការគ្រប់ព្រះអង្គ បានជ្រាបច្បាស់អំពីមសគ. និង បញ្ហាលំបាកមួយចំនួនកន្លងមក ហើយព្រះអង្គពេញព្រះទ័យចំពោះគម្រោងនេះ ព្រមទាំងប្តេជ្ញាបង្កើនការគាំទ្រ និង សហការឲ្យបានកាន់តែខ្លាំងក្លាឡើងថែមទៀត ដែលជាប្រយោជន៍សម្រាប់លើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋក្រីក្រ ជាពិសេសក្រុមជនងាយរងគ្រោះនៅក្នុងតំបន់ ឲ្យបានកាន់តែប្រសើរឡើង ។ ជាចុងក្រោយ ព្រះចៅអធិការ និង មន្ត្រីសង្ឃស្រុកទាំងអស់ ក៏បានប្តេជ្ញាព្រះទ័យឧបត្ថម្ភថវិកាសាងសង់បង្ហើយនូវអាគារសម្រាកពេទ្យសម្រាប់ព្រះសង្ឃឲ្យបានរួចរាល់នៅមុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ […]

Buddhism For Health © 2015 Webmail Login | Website Login