CMHEFs intervened 10,038 cases of vulnerable in Quarter1, 2020

ក្នុងត្រីមាសទី១ ឆ្នាំ ២០២០នេះ មានប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះជាច្រើននាក់ រួមមាន ចាស់ជរា ជនមានពិការភាព អ្នកផ្ទុករោគអេដស៍ អ្នកជំងឺរបេង និងជនងាយរងគ្រោះផ្សេងៗទៀត សរុបចំនួន១០,០៣៨ករណី (ស្រី៥,៩១៧ ករណី) ឲ្យបានទទួលសេវាថែទាំសុខភាពប្រកបដោយសមធម៌ ដោយបានទទួលការគាំទ្រជាហិរញ្ញវត្ថុពីមូលនិធិសមធម៌សហគមន៍នៅតាមតំបន់គោលដៅនានាក្នុងខេត្តបាត់ដំបង ប៉ៃលិន កំពង់ចាម និងខេត្តព្រៃវែង ដែលថវិកាទាំងនេះបានមកពីការកៀរគរនៅតាមសហគមន៍ និងថវិកាវិភាជរបស់ឃុំ-សង្កាត់ ។ ទន្ទឹមនឹងនេះដែរ មូលនិធិសមធម៌សហគមន៍ ក៏បានជួយឧត្តម្ភជាស្បៀងអាហារ និងសម្ភារៈអនាម័យ ជូនដល់ជនក្រីក្រជាច្រើនគ្រួសារថែមទៀត ព្រមទាំង បានអប់រំផ្សព្វផ្សាយដល់ពួកគាត់អំពីអនាម័យក្នុងការបង្ការការរីករាលដាលនៃមេរោគកូវីដ១៩ក្នុងសហគមន៍ ។
In the 1st Quarter 2020, there were 10,038 cases (5,917 females) of the poor and most vulnerable – elderly, people with disabilities, people living with HIV/AIDS and TB patients had access to equitable healthcare services with financial support from Community Managed Health Equity Funds (CMHEFs) with the funds raised in local community as well as contribution from Communes/Sangkats in the target areas of the 4 provinces – Battambang, Pailin, Kampong Cham and Prey Veng. Meanwhile, the CMHEFs have also donated in-kind, such as foods and hygiene supplies to many other poorest families and educated them on sanitization measures to mitigate the spread of coronavirus disease-COVID-19 in the communities.

Updated: April 19, 2020 — 3:36 pm
Buddhism For Health © 2015 Webmail Login | Website Login