HE Dr. Tea Phalla, National AIDS Authority visited to CMHEFs in Battambang

នៅថ្ងៃ ២៩ ខែ មេសា ឆ្នាំ ២០២០ ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំគណៈប្រតិភូ ចុះជួបសំណេះសំណាល និងស្វែងយល់អំពីដំណើរការមូលនិធិមសធម៌សគមន៍ (មសគ.) ដែលឃុំ/សង្កាត់បានវិភាជថវិកាវិនិយោគដល់មសគ.នីមួយៗរួមគ្នា ដើម្បីជួយគាំទ្រអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺរបេង ចាស់ជរា ជនមានពិការភាព និងជនងាយរងគ្រោះផ្សេងទៀត ក្នុងការទទួលសេវាថែទាំសុខភាព និង ការគាំទ្រផ្នែកសង្គមមួយចំនួនទៀត តាមតម្រូវការចាំបាច់នានារបស់សហគមន៍នីមួយៗ ។
ក្នុងដំណើរទស្សនៈកិច្ចនៅឃុំរកា សង្កាត់ទួលតាឯក និងឃុំបន្សាយត្រែង ក្នុងខេត្តបាត់ដំបង ឯកឧត្តម ព្រមទាំងគណៈប្រតិភូ មានសេចក្តីរីករាយ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍មូលដ្ឋាន ដែលមានព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន តំណាងសាសនាផ្សេងៗ ព្រមទាំងសមាជិកមសគ.ទាំងអស់ ដែលបាននិងកំពុងខិតខំទាំងកម្លាំងទាំងកម្លាំងចិត្ត រួមគ្នា ក្នុងការចលនាធនធានក្នុងសហគមន៍មូលដ្ឋាន​ដើម្បីជួយលើកម្ពស់សុខមាលភាពជនក្រីក្រងាយរងគ្រោះ ដូចបានរៀបរាប់លើ ។

ក្នុងសារខ្លីមួយដែលឯកឧត្តមបានផ្ញើជូនលោកសំ សំអឿន នាយកគ្រប់គ្រងអង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព បន្ទាប់ពីដំណើរទស្សនកិច្ចនេះ បានសរសេរថា “លោក សំអឿន លោក ខេមរៈ ជាទីរាប់អាន សូមថ្លែងអំណរគុណក្នុងការជួយរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់យើងខ្ញុំ នៅឃុំរកា សង្កាត់ទួលតាឯក និងឃុំបន្សាយត្រែង ។ យើងបានជ្រួតជ្រាបច្បាស់អំពីដំណើរការ និង​វីរៈភាពដ៏អស្ចារ្យរបស់សហគមន៍មូលដ្ឋាន ដែលខិតខំធ្វើកិច្ចការនេះបានយ៉ាងល្អប្រសើរ ។ ដោយក្តីអបអរយ៉ាងជ្រាលជ្រៅ អំពីខ្ញុំ ។”

On April 29, 2020, HE Dr. Tea Phalla, Deputy Director of the National AIDS Authority, led a delegation to visit and learn about the process of Community Managed Health Equity Fund schemes (CMHEFs), in which Communes/Sangkats allocated the investment funds to each CMHEF, together to improve access to healthcare services and other social supports for people living with HIV/AIDS, TB patients, elderly, people with disabilities and other vulnerable people in the community.

During the visits to Roka commune, Sangkat Toul Ta Ek, and Bansay Treng commune in Battambang province, His Excellency and the delegation were very pleased and appreciated the efforts being made by the local community, consisted of Buddhist monks, local authorities, religious representatives and other members of the CMHEFs, who have been collaboratively dedicating to mobilizing local resources to help improve wellbeing of the vulnerable.

In a text message of His Excellency sent to Mr. Sam Sam Oeun, Managing Director of Buddhism for Health, after the visit, he wrote: “Dear Lok Sam Oeun, Lok Khemarak, thank you for arrangement in Roka, Tuol Tak Ek, and Bansay Streng. We have learned a great deal from local heroes. It was very well done and presented! My deepest congratulations!”

Updated: April 30, 2020 — 4:40 pm
Buddhism For Health © 2015 Webmail Login | Website Login