His Excellency Dr. Tea Phalla likened the works being dedicated by Buddhism for Health (BfH) to a saying “They have not yet rung the bell to start, BfH has already reached the destination!”

ឯកឧត្តម វេជ្ជបណ្ឌិត ទា ផលា បានប្រដូចលក្ខណៈពិសេសនៃកិច្ចការរបស់អង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព ថា “គេមិនទាន់ចាប់ផ្តើមគោះជួងផង អង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព បានទៅដល់រួចហើយ!”

ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអង្កការ UNAIDS ទៅខេត្តបាត់ដំបង នាថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២០ ដែលដឹកនាំដោយ ឯកឧត្តម វេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានចុះទៅតាមមូលដ្ឋាន និងបានរៀបចំកិច្ចប្រជុំនៅមន្ទីរសុខាភិបាលខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក ជំទាវ សុំ ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និងមានការចូលរួមពីភាគីពាក់ព័ន្ធ រួមមាន៖ មន្ទីរសុខាភិបាល មន្ទីរផែនការ មន្ទីកិច្ចការនារី ស្នងការនគបាលខេត្ត ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ព្រមទាំងអង្គការពាក់ព័ន្ធមួយចំនួន នៅក្នុងខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធនៃដំណើរទស្សនកិច្ច លោក ជំទាវ សុំ ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានរៀបរាប់សង្ខេបអំពីដំណើរការសកម្មភាពរបស់មូលនិធិសមធម៌សហគមន៍ (មសគ.) នៅក្នុងខេត្តបាត់ដំបង ដែលកៀរគរធនធានពីសប្បុរសជន និងស្ថាប័ននានា ដើម្បីជួយគាំទ្រដល់ជនក្រីក្រងាយរងគ្រោះ ដូចជា៖ អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ និងរបេង ចាស់ជរាក្រីក្រ ជនមានពិការភាព និងក្រុមជនងាយរងគ្រោះមួយចំនួនទៀត ។ ទន្ទឹមនេះ សកម្មភាពទាំងនេះត្រូវបានបញ្ចូលក្នុងផែនការវិនិយោគបាន៧៩ឃុំ-សង្កាត់ ដែលគ្រោងថវិកាសរុបប្រមាណជា២៥៩លានរៀលក្នុង២០២០ ដែលជាថវិកាចេញពីឃុំ-សង្កាត់ ។ គិតមកដល់ត្រឹមខែ ឧសភា ២០២០ នេះ ឃុំ-សង្កាត់បានវិភាជថវិកាចូលរួមជាមួយមសគ.បានចំនួនប្រមាណជា៧០លានរៀលរួចហើយ ។ លោកជំទាវបានកោតសរសើរយ៉ាងខ្លាំង និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព គណៈកម្មាធិការមសគ. និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ សម្រាប់កិច្ចការដ៏មានតម្លៃនេះ ។

ក្នុងនោះផងដែរ ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា មានប្រសាន៍កោតសរសើរ និងអរគុណចំពោះអង្គការ ព្រះពុទ្ធសាសនាដើម្បីសុខភាព ដែលដឹកនាំដោយលោក សំ សំអឿន បានអនុវត្តគម្រោងជាច្រើនឆ្នាំមកហើយ ក្រៅពីខេត្តបាត់ដំបង មានដូចជា ខេត្តប៉ៃលិន កំពង់ចាម ព្រៃវែង និងបណ្តាខេត្តមួយចំនួនទៀត ។ ឯកឧត្តមវេជ្ជបណ្ឌិតបានសម្តែងនូវការភ្ញាក់ផ្អើលនិងកោតសសើរយ៉ាងខ្លាំង ដែលឯកឧត្តមមិននឹកស្មានថា យើងអាចធ្វើកិច្ចការទាំងនេះបាន ជាពិសេសការធ្វើសមាហរណកម្មសកម្មភាពមសគ.ជួយជនក្រីក្រងាយរងគ្រោះ ទៅក្នុងផែនការវិនិយោគឃុំ-សង្កាត់ដូចបានរៀបរាប់ខាងលើបានរហូតដល់៧៩ឃុំ-សង្កាត់ នៅក្នុងខេត្តនេះ ហើយឯកឧត្តមវេជ្ជបណ្ឌិត ប្រដូចកិច្ចការនេះទៅនឹងលក្ខណៈពិសេស ដូចពាក្យថា “គេមិនទាន់ចាប់ផ្តើមគោះជួងផង ចំពោះអង្គការព្រះពុទ្ធសាសនាដើម្បីសុខភាពបានទៅដល់រួចទៅហើយ!”។

ឯកឧត្តមវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមថា នឹងពាំនាំរបាយការណ៍ជូន ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រុមការងារកម្មវិធីអេដស៍ថ្នាក់ជាតិ ដើម្បីស្វែងរកការគាំទ្របន្តកម្មវិធីអេដស៍ និងសកម្មភាពរបស់អង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព បន្តទៀត។

On June 3rd, 2020, a NAA and UNAIDS delegates conducted a field visit to Battambang province led by HE Dr. Tea Phalla, Vice President of the NAA. A meeting was held at the Provincial Health Department chaired by Her Excellency Som Chenda, Deputy Provincial Governor of Battambang with the participation of relevant stakeholders including: Provincial Department of Health, Provincial department of Women’s Affairs, Provincial Commissioner of Police, Commune Councils, and other relevant organizations in Battambang. During this meeting, Her Excellency Som Chenda briefly highlighted the CMHEF activities being implemented in Province, such as mobilizing resources from charities and institutions to support the poor and vulnerable people, including people living with HIV/AIDS, tuberculosis patients, elderly poor, people with disabilities and some other vulnerable groups. She also said that the CMHEF activities have been successfully integrated in 79 commune/Sangkats of the province, with a total budget of KHR 259 million for 2020. As of May 2020, the communes/Sangkat have already disbursed approx. 70 million Riels to CMHEFs. Her Excellency expressed her appreciation for efforts being made by BfH and all CMHEF committees.
HE Tea Phalla expressed his appreciation for the efforts made by BfH to expand this scheme to Battambang, Pailin, Kampong Cham, Prey Veng and other provinces. H.E. expressed his surprise and admiration of BfH and CMHEF leaders for undertaking and successfully implementing this critical program. He likened this effort to a saying, “They have not yet rung the starting bell, but BfH has already reached the destination!”
He added that he’ll report these wonderful achievements to the Senior Minister, the President of the National AIDS Authority and the National HIV Program Working Group, to seek further support for the HIV component of the program.

Updated: June 30, 2020 — 11:27 am
Buddhism For Health © 2015 Webmail Login | Website Login