[English below]
ជនរងគ្រោះពីការផ្ទុះឆ្លងមេរោគអេដស៍ជាច្រើននាក់នៅក្នុងឃុំរកា កាលពីឆ្នាំ២០១៤ កំពុងប្រឈម….
Many vulnerable people affected by HIV/AIDS outbreak in Roka commune in 2014 are facing serious…
ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ជាឃុំគោលដៅមួយក្នុងចំណោមឃុំទាំង១៧៦ ក្នុងខេត្តចំនួន៤ ដែលអង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព (BfH) បាននិងកំពុងអនុវត្តគម្រោង ។ ឃុំនេះ មានជនងាយរងគ្រោះច្រើនជាងគេ ជាពិសេសអ្នកផ្ទុកមេរោគអេដស៍មានរហូតទៅដល់២៩៨នាក់ ក្នុងនោះរួមទាំងកុមារតូចៗ មនុស្សពេញវ័យ ចាស់ជរា ព្រមទាំងព្រះសង្ឃជរាផងដែរ ដែលរងគ្រោះពីការផ្ទុះឆ្លងមេរោគអេដស៍ ដែលពួកគេបានអះអាងថាបណ្តាលមកពីគ្រូពេទ្យឯកជនម្នាក់ក្នុងភូមិធ្លាប់បានចាក់ថ្នាំ និងដាក់សេរ៉ូមដល់អ្នកភូមិកាលពីឆ្នាំ២០១៤ ។ បច្ចុប្បន្ន អ្នកបានឆ្លងមេរោគអេដស៍៣២នាក់បានស្លាប់បាត់បង់ជីវិត ហើយសព្វថ្ងៃនេះ អ្នកនៅរស់រានកំពុងប្រឈមបញ្ហាជីវភាពធ្ងន់ធ្ងរ ។
ដោយសារជំនួយខាងក្រៅជួយទៅដល់តំបន់នេះមានការថមថយ គណៈកម្មាធិការមូលនិធិសហគមន៍សង្កែ (មសគ.សង្កែ) ដែលដឹកនាំដោយសហគមន៍មូលដ្ឋាននៅទីនេះ ដោយមានការគាំទ្របច្ចេកទេសពីអង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព ដែលទទួលជំនួយពីគម្រោងគោលនយោបាយសុខភាព (HP+) របស់USAID បានរៀបចំកិច្ចប្រជុំពេញអង្គរបស់មសគ រកា នាថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៩ នេះ ដើម្បីកំណត់ក្រុមគោលដៅបន្ថែមដោយសម្រេចបញ្ចូលអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺរបេង បន្ថែមលើក្រុមគោលដៅចាស់ រួមមាន ចាស់ជរាក្រីក្រ ជនពិការ និងក្រុមជនងាយរងគ្រោះផ្សេងទៀត កើនឡើងដល់ចំនួន៦៧៥នាក់ (ស្រី៤០៤នាក់) ជាអ្នកទទួលផលមសគ រកា ។ អ្នកទទួលផលទាំងនេះនឹងទទួលការឧបត្ថម្ភពីមសគ រកា ដូចជា សោហ៊ុយធ្វើដំណើរទៅទទួលសេវាថែទាំសុខភាពទូទៅ និងព្យាបាលជំងឱកាសនិយម ព្រមទាំងផ្តល់ជំនួយសប្បុរសធម៌ផ្សេងៗទៀត ដែលបំពេញបន្ថែមនូវចន្លោះខ្វះខាតនៃមូលនិធិសមធម៌ថ្នាក់ជាតិ ក៏ដូចជាជំនួយពីអង្គការដៃគូមួយចំនួនទៀត ។
ដោយសារ ជនងាយរងគ្រោះនៅក្នុងឃុំនេះមានចំនួនច្រើនលើសលប់ ហើយមសគ រកា ក៏បានខិតខំកៀរគរធនធាននៅក្នុងតំបន់អស់ពីលទ្ធភាព តែនៅមិនទាន់ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅឡើយ ដូច្នេះហើយមូលនិធិព្រះពុទ្ធសាសនាដើម្បីសុខភាពដែលទើបបង្កើតឡើងដោយអង្គការ BfH បានសម្រេចឧបត្ថម្ភជាថវិកាបដិភាគបន្ថែមដើម្បីធានានូវតម្រូវការដ៏ចាំបាច់របស់ជនងាយរងគ្រោះនៅក្នុងឃុំនេះ ។
Roka commune, Sangke district, Battambang province, is one of the 176 target communes in the four provinces where Buddhism for Health has been implementing its project. This commune has the highest number of vulnerable people, especially those living with HIV, with up to 298 people including children, adults, elderly as well as old Buddhist monks, being affected by HIV during the outbreak in 2014, which they claimed was caused by a private health provider in the village who provided them with injections. Thirty two (32) HIV-positive people have died to-date, and the survivors are facing serious livelihood challenges.
Due to the gradual decrease in external assistance reaching the area, the Community Managed Health Equity Fund scheme of Roka (CMHEF Roka) led by the local community in Roka commune, convened its plenary meeting of committee members on October 17, 2019, with technical advice from Buddhism for Health receiving financial support from the USAID’s Health Policy Plus Project (HP+), to revise the current target group which consists of PLHIV and TB patients, to include the elderly poor, people with disabilities and other vulnerable groups, bringing the total to 675 people (404 women) to be the CMHEF’s beneficiaries from now on. These beneficiaries will be supported by the CMHEF Roka to cover their travel expenses for access to general health care and other charitable donations, to complement the gaps in the National Health Equity Fund system and by other organizations.
Due to the overwhelming number of vulnerable people in Roka commune, the CMHEF in the area has made great efforts to mobilize local resources, but it has not been sufficient. Therefore, the newly established Buddhism for Heath Foundation has decided to allocate additional funding to the CMHEF to complement the support which has been already provided to the vulnerable people in this commune.
Follow Buddhism for Health